ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំការងារសំខាន់ៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងទិសដៅការងារខាងមុខ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕
ប្រភព៖នាយកដ្ឋានព័ត៌មាន